December 18, 2024

Language:

សិក្ខាសាលាស្តីអំពី “ការពង្រឹងសេវាឌីជីថលរដ្ឋាភិបាលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”​

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ និង៣១ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំធំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានបើកសិក្ខាសាលាស្តីអំពី “ការពង្រឹងសេវាឌីជីថលរដ្ឋាភិបាលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” ក្រោមអធិបតីភាពឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយមានសិក្ខាកាមសរុបចំនួន ៧៥នាក់ ជាមន្រ្តីរាជការថ្នាក់កណ្តាលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មន្ត្រីរាជការអញ្ជើញមកពីបណ្តាក្រសួងស្ថាប័នចំនួន២៧។

ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិក (e-government Dept.) សហការជាមួយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT Security Dept.) នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ល្អៗស្តីពីនិន្នាការ និងសូច្ចនាករនៃការអភិវឌ្ឍសេវាឌីជីថលរដ្ឋាភិបាលចំណេះដឹងមូលដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមទាំងគន្លឺះសំខាន់ៗទាក់ទងនិងសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីម៉ែល បណ្តាញសង្គម និងវេបសាយ៕

ប្រភព៖ http://www.mptc.gov.kh/site/detail/1255

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.