December 22, 2024

Language:

សិក្ខាសាលា​ស្តីពី​ ​“ការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ក្លោ​ដ​សម្រាប់​សេវាកម្ម​អន​ឡា​ញ​ទំនើប”

រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​១​២​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ “​ការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ក្លោ​ដ​សម្រាប់​សេវា​អន​ឡា​ញ​ទំនើប​ (​Discover​ ​t​h​e​ ​Cloud​ ​Technology​​ ​for​ ​a​ ​Modern​ On​line​ ​Service​) “​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គ​នាគ​ម​ន៍ ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង​ – ​ស្ថាប័ន​រាជរដ្ឋាភិបាល​ វិ​ស័​យ​ឯកជន​ ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​សហគ្រាស​មីក្រូ​-​ធន​តូច​ ​និង​មធ្យម​ ​និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ដោយមាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ជា​ ​១​២​៥​នាក់​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​មានប្រសាសន៍ថា​ ​គោលបំណង​របស់​សិក្ខាសាលា​ថ្ងៃនេះ​គឺ​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​ផ្លាស់ប្តូរ​បទពិសោធន៍​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកវិទ្យា​ក្លោ​ដដែល​ត្រូវ​បាន​ ​ប្រើប្រាស់​នៅ​ក្នុង​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​ ​ឬ​សេវា​អន​ឡា​ញ​ផ្សេងៗ​ទៀត​ ​ហើយនឹង​ពិភាក្សា​ទៅលើ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដែល​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រព័ន្ធ​ទាំងអស់​។​ ​ក្រោម​ការ​​​ដឹកនាំ​របស់​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ហើយ​កម្ពុជា​នឹង​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ​២​០​៥​០​ ​ដែល​ទាមទារ​ឱ្យ​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ​ ​ដែល​ក្នុង​នោះ​ក៏មាន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​បែប​ប្រពៃណី​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​បែប​ឌី​ជី​ថល​ ​និង​ការ​ត្រៀម​ខ្លួន​ចាប់​យក​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​ដែល​នឹង​មកដល់​នា​ពេល​ខាងមុខនេះ​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​បន្ត​ទៀត​ថា​ ​ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្នុង​លក្ខណៈ​ទូលំទូលាយ​មួយ​គឺ​ត្រូវធ្វើ​ជា​ការចាំបាច់​ ​ដែល​រួម​មាន​ទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​សេវាកម្ម​ ​និង​ជាពិសេស​នោះ​គឺ​ការ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​ ​ដើម្បី​ដើរ​ឱ្យ​ទាន់​បច្ចេកវិទ្យា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សង្ឃឹម​ ​និង​ជឿជាក់​ថា​ ​សិក្ខាសាលា​ថ្ងៃនេះ​នឹង​ផ្តល់​នូវ​ចំណេះ​ដឹង​ថ្មីៗ​ ​និង​បទពិសោធន៍​ដើម្បី​បង្កើន​សមត្ថភាព​បច្ចេកទេស​ដល់​អ្នកជំនាញ​នៅ​កម្ពុជា​ ​ដើម្បី​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​៕

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.